Comments

រ៉ាឌីកាល់សេរី មេក្លោងធំនៃការបង្កជំងឺផ្សេងៗ

រ៉ាឌីកាល់សេរី

មេក្លោងធំនៃការបង្កជំងឺផ្សេងៗ

ក្រៅពីរ៉ាឌីកាល់សេរី ធ្វើឲ្យផ្នែកផ្សេងៗនៃរាងកាយខូចហើយ នោះវាក៏ជាមួលហេតុនៃការកើត ជំងឺកំណាចផ្សេងៗផងដែរ។ ហេតុនេះលោកអ្នកមិនគួព្រងើយកន្តើយនោះទេ គួរតែរកវិធីការពារកំឲ្យ វាកើតឡើងឬក៏រកមធ្យោបាយការពារព្យាបាលឲ្យជ្រះស្រឡះ។ ជាបន្តទៅនេះយើង នឹងពិនិត្យមើល ទៀតថា តើរ៉ាឌីកាល់សេរីធ្វើឲ្យកើតជំងឺអ្វីខ្លះ?

១. ជំងឺបេះដូង


អាការៈជំងឺ
១. ឆាប់ហត់នឿយ ទោះបីជាមិនបានធ្វើការធ្ងន់អ្វីក៏ដោយ ។
២. ដក់ដង្ហើមមិនស្រួល ឬថបើដង្ហើម ។
៣. ស្ពឹកតាមចុងដៃចុងជើង ។
៤. មានការឈឺឆៀបៗឬ តឹងទ្រូងជាប្រចាំ ។

ការថែទាំខ្លួន

១. មិនបញ្ចូលសារធាតុញៀនមកក្នុងរាងកាយ ដូចជា បារី ស្រា ឬសារជាតិអាកុលផ្សេៗង។
២. ឧស្សាហ៍ហាត់ប្រាណជាប្រចាំ យ៉ាងហោចនាស់ក្នុង ១សប្តាហ៍ឲ្យបាន ២ទៅ៣ដង។
៣. គ្រប់គ្រងទម្ងន់ខ្លួនឲ្យស្ថិតនៅក្នុងមាត្រដ្ឋានសមរម្យ។
៤. គ្រប់គ្រងផ្លូវចិត្តឲ្យស្រស់ស្រាយជានិច្ច ព្យាយាមកុំឲ្យធុញថប់។

ការបរិភោគអាហារទប់ស្កាត់ជំងឺ
១. ជ្រើសរើសអាហារដែលជួយបំប៉ន់បេះដូង និងមានប្រយោជន៍ដល់សព៌ាង្គកាយដូចជា ខ្ទឹម ម្ទេស ស្លឹកបាស់ ស្លឹកត្រចៀកក្រាញ់ ឃិនឆាយ និងស្តៅជាដើម។
២. មិនបរិភោគ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ដែលជាមួលហេតុបង្កផលមិនល្អជំងឺ។
៣. បរិភោគអាហារមានកាឡូរី ឬថាមពលតិច ដូចជាបន្លែ ផ្លែឈើជាដើម។ 

 ANTIOXIDANT BOX
BY : HEALTH GIFT
BACA VILLA OGRANIC MORINGA PRODUCTS
TELL: 016 726 027 / 017 826 026
រ៉ាឌីកាល់សេរី មេក្លោងធំនៃការបង្កជំងឺផ្សេងៗ រ៉ាឌីកាល់សេរី មេក្លោងធំនៃការបង្កជំងឺផ្សេងៗ Reviewed by KH-Tour & Agriculture on November 27, 2017 Rating: 5

No comments:

Sponsor

Powered by Blogger.