អត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្លែ ផាសិន (Passion Fruit)
តើអ្វីទៅជាអត្ថប្រយោជន៍នៃផ្លែ ផាសិន ?
ផ្លែ ផាសិន(Passion Fruit) វាពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់សុខភាព ។ វាសម្បូរទៅដោយ សារធាតុចិញ្ចឹម, រ៉ែ និង វីតាមីន ដូចជា សារធាតុប្រឆាំងអុកសីុតកម្ម, flavonoids, វីតាមីន A, វីតាមីន C, riboflavin, niacin, ជាតិដែក, ម៉ាញ៉េស្យូម, ផូស្វ័រ, ប៉ូតាស្យូម, ហ្វាយប័រ និង ប៉្រូតេអីុន ។
ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
ផ្លែ ផាសិន(Passion Fruit) វាមានសារធាតុ glycemic ទាប និង សម្បូរសារធាតុ ហ្វាយប័រ(Fibre: 10.4% ) ។ ភាពអស្ចារ្យរបស់វាគឺដើម្បីជួយថែរក្សាកម្រិត អាំងស៊ុយលីន (សារធាតុសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម) ចំពោះអ្នកមានជំងឺទឹកនោមផ្អែម ។ ផ្លែឈើនេះវាសម្បូរដោយសារធាតុ ហ្វាយប័រ(Fibre) , សារធាតុស្ករនៅក្នុងផ្លែឈើ(Pectin) ដែលវាធ្វើអោយយើងមានទំនុកចិត្តក្នុងការបរិភោគវា និង គ្មានការព្រួយបារម្មណ៍អំពីការកើនឡើងនៃ កាឡូរី ។
ជួយអោយស្បែករបស់អ្នកមានភាពក្មេងជាងវ័យ
សារធាតុប្រឆាំងអុកសីុតកម្ម(antioxidant) គឺវាល្អសម្រាប់ស្បែក ហើយផ្លែ ផាសិន(Passion Fruit) វាសម្បូរសារធាតុប្រឆាំងអុកសីុតកម្មច្រើនប្រភេទដូចជា វីតាមីន A, វីតាមីន C, riboflavin និង carotene ។ សារធាតុប្រឆាំងអុកសីុតកម្មទាំងនោះ និង កាត់បន្ថយការផលិត Free radical នៅក្នុងរាងកាយរបស់យើង ។ Free radical ទាំងនោះ គឺបានមកដោយសារកោសិកាជាច្រើននៅក្នុងរាងកាយដែលវាធ្វើអោយស្បែកឆាប់ចាស់ ។ ម្យ៉ាងទៀតសារធាតុប្រឆាំង និង ការរលាក ដែលនៅក្នុងផ្លែ ផាសិន វាជួយក្នុងការថែរក្សាស្បែកផងដែរ ។
ជំនួយដល់ប្រព័ន្ធភាពសាំុ
ផ្លែ ផាសិន(Passion Fruit) គឺសម្បូរដោយ វីតាមីន C, សារធាតុ beta-cryptoxanthin and alpha-carotene ដែលជួយជំរុញដល់ប្រព័ន្ធភាពសាំុ ហើយវាមានផ្ទុកជាតិដែកដែលជួយបង្កើន អេម៉ូក្លូប៊ីន(haemoglobin) នៅក្នុងកោសិកាឈាមក្រហម ។
ជួយថែរក្សាបេះដូងអោយមានសុខភាពល្អ
ដោយសម្បូរសារធាតុ riboflavin (វីតាមីន B6) និង niacin (វីតាមីន B3) ផ្លែ ផាសិនជួយអោយមាននិយ័តកម្មនៃសកម្មភាពក្រពេញទីរ៉ូអ៊ីតនៅក្នុងរាងកាយ ។ វាជួយការពារការកកស្ទះសារធាតុខ្លាញ់នៅបំពង់អាកទែក្នុងបេះដូង ហើយវាធ្វើអោយបេះដូងដំណើរការបានយ៉ាងល្អ ។ សមាសធាតុ phenolic និង អាល់កាឡូអ៊ីត វាជួយបំបាត់ការថប់អារម្មណ៍ ហើយជួយព្យាបាលការដេកមិនលក់អោយស្ថិតនៅកម្រិតល្អ ។
ការពារជំងឺពុកឆ្អឹង(Osteoporosis)
ផ្លែ ផាសិន វាសម្បូរដោយសារធាតុខនិជ ឬ រ៉ែ ដូចជា ម៉ាញ៉េស្យូម, កាល់ស្យូម, ជាតិដែក, ផូស្វ័រ. ប៉ូតាស្យូម និង សូដ្យូម ។ សារធាតុខនិជ ឬ រ៉ែ ទាំងនេះវាជួយថែរក្សាដង់សីុតែរបស់ឆ្អឹង, ធ្វើអោយឆ្អឹងលូតលាស់បានឆាប់រហ័ស និង ការពារជំងឺពុកឆ្អឹង ។
អត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្លែ ផាសិន (Passion Fruit)
Reviewed by KH-Tour & Agriculture
on
July 18, 2017
Rating:
No comments: