អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកឃ្មុំសម្រាប់ សុខភាព, សម្រកទម្ងន់, សក់ និង ស្បែក
ទឹកឃ្មុំគឺមានរសជាតិផ្អែមស្អិតហើយសម្បូរទៅដោយសារធាតុរ៉ែជាច្រើនដូចជា ជាតិដែក, កាល់ស្យូម និង ម៉ាញ៉េស្យូម ។ ម្យ៉ាងទៀតទឹកឃ្មុំ វាគ្មានសារធាតុ ខ្លាញ់ និង សូដ្យូម ហើយវាមានទឹកដមផ្អែមពីធម្មជាតិ ជួយសម្រកទម្ងន់ និង ព្យាលបាលរោគផ្សេងៗ ។
សារៈប្រយោជន៍របស់ទឹកឃ្មុំ
ជួយបង្កើនថាមពល
ទឹកឃ្មុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ពិសានោះទេ វាថែមទាំងជួយបង្កើនថាមពលនៅក្នុង រាងកាយថែមទៀតផង ។ ម្យ៉ាងទៀតយើងអាចប្រើប្រាស់ទឹកឃ្មុំជំនួស ស្ករ ឬ សារធាតុផ្អែមផ្សេង ៗ ទៀត ដូចជា ដាក់លាយនៅក្នុងទឹកតែ, នំដុត ឬក៏ លាបវាទៅលើនំប័ុងក្តៅៗ ។ ម្យ៉ាងទៀតសារធាតុស្ករដែលមាននៅក្នុងទឹកឃ្មុំវាជួយការពារភាពអស់កម្លាំង កំឡុងពេលធ្វើលំហាត់ប្រាណ ។ គ្លុយកូសដែលមាននៅក្នុងទឹកឃ្មុំវាត្រូវបានរាងកាយរបស់យើងស្រូបយកយ៉ាងឆាប់រហ័ស ហើយធ្វើអោយយើងមានថាមពលភ្លាម ៗ ខណៈដែលសារធាតុស្ករដែលមាននៅក្នុងទឹកឃ្មុំ(Fructose) ជួយផ្តល់នូវថាមពលថេរនៅពេល ដែលវាត្រូវបានស្រូបចូលទៅក្នុងរាងកាយយឺតៗ ។ ទឹកឃ្មុំត្រូវបានគេសិក្សារឃើញថាគឺដើម្បីរក្សាកំរិតជាតិស្ករនៅក្នុងឈាមអោយបានទៀងទាត់បើធៀបទៅនឹងប្រភេទស្ករដទៃទៀត។
ព្យាបាលក្អក
យោងតាមការសិក្សារស្រាវជ្រាវបានបង្ហាញថាគ្រាន់តែទឹកឃ្មុំពីរស្លាបព្រាវាអាចជួយព្យាបាលការក្អកជាប់រាំុរ៉ៃ ។ ទឹកឃ្មុំមិនត្រឹមធ្វើអោយបំពង់ករស្រឡះស្រួលនោះទេ ហើយវាថែមទាំង កំចាត់បាក់តេរីដែលបណ្តាលអោយឆ្លងរោគទៀតផង ។
ជួយអោយគេងលក់ស្រួល
តើអ្នកពិតគេងមិនលក់ហើយពេញមួយយប់ចេះតែប្រែចុះឡើងមែនទេ? ទឹកដោះគោលាយជាមួយទឹកឃ្មុំ ពិតជាធ្វើអោយអ្នកឆាប់គេងលក់ ។ អ្វីដែលអ្នកត្រូវធ្វើ នោះគឺដាក់ទឹកឃ្មុំមួយស្លាបព្រាទៅក្នុងកែវទឹកដោះគោក្តៅ នោះទឹកឃ្មុំបានបញ្ចេញសារធាតុ serotonin(ការបញ្ជូនសរសៃប្រសាទដែលធ្វើឱ្យអារម្មណ៍អ្នកកាន់តែប្រសើរឡើង)
ព្យាបាលស្នាមរបួស និង រលាក
ទឹកឃ្មុំសម្បូរទៅដោយ គ្លុយកូស និង សារធាតុស្ករដែលមាននៅក្នុងទឹកឃ្មុំ(Fructose) ហើយវាជួយ ក្នុងការព្យាបាលជំងឺដូចជា ការសង្រោះបឋមបែបធម្មជាតិដើម្បីព្យាបាលរបួស, រលាក ឬក៏ ការមុត ផ្សេងៗ ។ វាជួយរារាំងការឆ្លងរីករាលដាលនៃបាក់តេរី និង ជួយព្យាបាលរបួសមិនអោយឆ្លងរោគ ។ វាជួយកាត់បន្ថយ ការហើម, ឈឺចាប់ និង ជួកការពាររលាកផងដែរ ។
ទឹកឃ្មុំជំនួយដល់ប្រព័ន្ធភាពសាំុ
ទឹកឃ្មុំមានសារធាតុការពារអុកសីុតកម្ម និង ប្រឆាំងបាក់តេរី ហើយវាជួយជំនួយដល់ការ រំលាយអាហារ និង ប្រព័ន្ធភាពសាំុ ។ ហើយវាជាកន្លែងផ្ទុកសារធាតុការពារអុកសីុតកម្ម ដែលមានសម្មត្ថភាពលុបបំបាត់រ៉ាឌីកាល់នៅក្នុងរាងកាយ ។
ជួយព្យាបាលជំងឺឈឺក្បាល
នៅពេលដែលអ្នកមានអារម្មណ៌ ធ្ងន់ក្បាល, ស្រេកទឹក, វិលមុខចង់ក្អូតចង្អោរ និង មានអារម្មណ៍មិនល្អ វាពិតជាគួរអោយខ្លាច ។
ទឹកឃ្មុំអាចជួយព្យាបាលអ្នក ដោយទឹកឃ្មុំពីរ ឬ បី ស្លាបព្រាកាហ្វេ វាជួយជំរុញកត្តាមេតាប៉ូលីស នៅក្នុងរាងកាយ និង ជួយបំបាត់ការឈឺក្បាល ខណៈពេលដែលសារធាតុស្ករដែលមាននៅក្នុងទឹកឃ្មុំ(Fructose) វាជួយបង្កើនល្បឿនអុកសីុតកម្ម នៃអាកុល តាមរយៈផ្លើម ។
ការពារជំងឺបេះដូង
ការប្រើប្រាស់ទឹកឃ្មុំធម្មជាតិជួយបង្កើនសារធាតុប្រឆាំងអុកសីុតកម្ម polyphonic នៅក្នុងឈាម ដែលជួយការពារជំងឺបេះដូង និង ជួយធ្វើអោយថយចុះកម្រិតសារធាតុកូលេស្តេរ៉ុល ។
ជួយសម្រក់ទម្ងន់
វាត្រូវបានគេជឿថាការផឹកទឹកក្តៅលាយជាមួយទឹកឃ្មុំ និង ក្រូចឆ្មាពេលព្រឹកវាមានប្រសិទ្ធិភាព ជួយព្យាបាលប្រឆាំងនិង cellulite ហើយថែមទាំងជួយជម្រុញកត្តាមេតាប៉ូលីសនៅក្នុងរាងកាយ ។
ទឹកឃ្មុំវាមាន ៦៤ កាឡូរីក្នុងមួយស្លាបព្រា និង ជួយគ្រប់គ្រងចំណង់អាហារផងដែរ ។
ប្រសិនបើយើងប្រើប្រាស់ទឹកឃ្មុំមុនពេលចូលគេងនោះរាងកាយរបស់យើងចាប់ផ្តើមកំចាត់ សារធាតុខ្លាញ់នៅក្នុងខ្លួនកំឡុងពេល ១ ម៉ោង ហើយជំហានបន្ទាប់មកទៀតវាជំនួសអោយការ ចម្រាញ់ជាតិស្ករទាំងអស់នៅក្នុងរបបអាហារ និង ធ្វើអោយមានតុល្យភាពខួរក្បាលដែលបង្ខំ អោយអ្នកប្រើប្រាស់សារធាតុផ្អែមៗច្រើន ។
ទឹកឃ្មុំជួយអោយស្បែកស្អាត
ទឹកឃ្មុំជាអ្នកផ្តល់សំណើមយ៉ាងអស្ចារ្យ ហើយជួយប៉ះប៉ូវដល់ស្បែកស្ងួត ។ កំឡុងពេលខែត្រជាក់ គ្រាន់តែជូតទឹកឃ្មុំខ្លះនៅលើមុខរបស់អ្នក ហើយលាងសម្អាតវាចេញបន្ទាប់ពីទុកវារយៈពេល ៣០ នាទី បន្ទាប់មកទៀតអ្នកបន្ថែមស្ករមួយចំនួន និង ទឹកដោះគោស្រស់ ហើយវាដំណើរការណ៍ ជាហ្វមធម្មជាតិមួយ ។ វាផ្តល់អត្ថប្រយោជន៍ដល់ស្បែកក្នុងការប្រឆាំងអុកសីុតកម្ម, ប្រឆាំងនិងការរលាក និង ផ្តល់សំណើម ។
ព្យាបាលអង្គែ
ទឹកឃ្មុំវាជួយកំចាត់អង្គែនៅលើស្បែកក្បាលបណ្តោះអាសន្ន ដោយតាមរយៈការសិក្សារស្រាវជ្រាវ បានរកឃើញថាការប្រើប្រាស់ទឹកឃ្មុំជាមួយទឹកក្តៅឧន្តៗ ទៅលើផ្នែកដែលមានបញ្ហា ដោយទុកវារយៈពេល ៣ ម៉ោងមុនធ្វើការលាងសម្អាតនោះវានឹងជួយកាត់បន្ថយអង្គែ នៅលើស្បែកក្បាលរបស់អ្នក ។ ដំបៅនៅលើស្បែកបានជាសះស្បើយក្នុងរយៈពេលពីរសប្តាហ៍ហើយជួយបំបាត់សក់ជ្រុះ ។
ទឹកឃ្មុំធ្វើអោយសក់អ្នកត្រង់ស្អាត
ទឹកឃ្មុំវាដើរតួជាភ្នាក់ងារធម្មជាតិសម្រាប់ផ្តល់សំណើមដល់សក់ និង លាងសម្អាតស្បែកក្បាល ហើយធ្វើអោយអ្នកមានសក់រលោងដោយគ្មានប្រេង ដោយបន្ថែមទឹកឃ្មុំមួយស្លាបព្រាទៅក្នុង សាប៊ូកក់សក់ដែលអ្នកប្រើរាល់ថ្ងៃ ហើយលាយជាមួយប្រេងអូលីវកក់ទុករយៈពេល ២០ នាទី មុនពេលអ្នកលាងសម្អាតសក់ ។
Souce: Sokpheap
អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកឃ្មុំសម្រាប់ សុខភាព, សម្រកទម្ងន់, សក់ និង ស្បែក
Reviewed by KH-Tour & Agriculture
on
July 18, 2017
Rating:
No comments: