អត្ថប្រយោជន៍នៃការបរិភោគផ្លែប៉ោម
នៅក្នុងឆ្នាំ ២០០៤, អ្នកវិទ្យាសាស្រ្ត យូអេសឌីអេ(USDA) បានធ្វើការស្រាវជា្រវទៅលើអាហារជាង ១០០ ប្រភេទ ដើម្បីធ្វើការវាស់ស្ទង់ពីកម្រិតសារធាតុប្រឆាំងអុកសីុតកម្ម ទៅតាមប្រភេទ នីមួយៗ ហើយសារធាតុអុកសីុតកម្មនេះ គឺជាសមាសធាតុប្រយុទ្ធប្រឆាំង និង ជំងឺ ។ អ្នកវីទ្យាសាស្រ្តជាច្រើនជឿថាសមាសធាតុទាំងនេះវាជួយការពារ និង ជួសជុលឡើងវិញដោយការ បំផ្លាញពីអុកសីុតកម្មដែលកើតឡើងកំឡុងពេលមានបម្រែបម្រួលកោសិកា ។ ផ្លែប៉ោមគឺសម្បូរ ទៅដោយសារធាតុ ហ្វាយប័រ(Fibre) មួយហៅថា pectin(សារធាតុស្ករដែលមាននៅក្នុងផ្លែឈើ) ហើយផ្លែប៉ោម ធំល្មមមានសារធាតុ ហ្វាយប័រ ៤ ក្រាម ហើយបន្សំនៃសារធាតុជាច្រើនដែលមាន នៅក្នុងផ្លែប៉ោមបានផ្តល់អោយយើងនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ។
ធ្វើអោយធ្មេញ ស និង មានសុខភាពល្អ
ផ្លែប៉ោមមួយផ្លែមិនបានជំនួសអោយថ្នាំដុះធ្មេញរបស់អ្នកឡើយ ក៏ប៉ុន្តែ ការខាំ និង ទំពារ ផ្លែប៉ោម ធ្វើអោយរំញោចការផលិតទឹកមាត់ កាត់បន្ថយបាក់តេរីដែលបណ្តាលធ្មេញខូច ។
ជៀសវាងការភ្លេចភ្លាំង
តាមការសិក្សាស្រាវជ្រាថ្មីមួយបានពិសោធន៍ទៅលើសត្វកណ្តុរ បានបង្ហាញអោយឃើញថា ការផឹកទឹកផ្លែប៉ោមអាចជួយបំបាត់ការភ្លេចភ្លាំង និង ប្រយុទ្ធប្រឆាំងពីផលប៉ះពាល់ផ្សេង ៗ ទៀត ។ ការពិសោធន៍ទៅលើសត្វកណ្តុរ ដោយការផ្តល់ផ្លែប៉ោមជាចំណីជារបបអាហាររបស់វា បានបង្ហាញអោយឃើញថាការបញ្ជូនព័ត៌មានមានកម្រិតខ្ពស់ និង ធ្វើបានយ៉ាងល្អជាងការ ផ្តល់អាហារផ្សេងៗ ទៀត ។
ជួយការពារដើម្បីប្រឆាំងទៅនឹងជំងឺ Parkinson(ញ័រ និង បាត់បង់ការគ្រប់គ្រង)
តាមការស្រាវជ្រាវបានបង្ហាញអោយឃើញថាមនុស្សដែលបរិភោគផ្លែឈើ ឬក៏អាហារដ៏ទៃទៀត ដែលសម្បូរសារធាតុ ហ្វាយប័រ វាធ្វើអោយអ្នកទទួលបានការ ការពារប្រឆាំងនឹងជំងឺ Parkison ជាជំងឺដែលធ្វើអោយលក្ខណៈ dopamine(បង្កើតកោសិកាខួរក្បាល) របស់ខួរក្បាលរបស់អ្នកមាន ការចុះអន់ថយ ។
ទប់ស្កាត់ជំងឺមហារីគ្រប់ប្រភេទ
អ្នកវិទ្យាសាស្រ្តមកពីសមាគមន៍អាមេរិកសម្រាប់ការស្រាវជ្រាវក្នុងចំណោមពួកអ្នកវិទ្យាសាស្រ្តទាំង នោះយល់ស្របថាការទទួលទានផ្លែប៉ោមអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការអភិវឌ្ឍន៍ជំងឺ មហារីកលំពែងរហូតដល់ ២៣ ភាគរយ ។ អ្នកសិក្សាស្រាវជ្រាវបានធ្វើការកត់សម្គាល់ថា សមាសធាតុមួយចំនួនដូចជា triterpenoid នៅក្នុងសំបកផ្លែប៉ោមវាមានអានុភាពប្រឆាំង និង កោសិកាមហារីកនៅក្នុង ថ្លើម, ពោះវៀន និង សុដន់ ។
កាត់បន្ថយជំងឺទឹកនោមផ្អែម
ស្រ្តីដែលតែងតែបរិភោគផ្លែប៉ោមយ៉ាងហោចណាស់មួយផ្លែក្នុងមួយថ្ងៃអាចជួយការពារមិន អោយកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ តិចជាង ២៨ ភាគរយ នៃអ្នកមិនបានបរិភោគ ផ្លែប៉ោម ។ ផ្លែប៉ោមគឺមានផ្ទុកសារធាតុហ្វាយប័ររលាយ ដែលជាគន្លឺះសម្រាប់កម្ចាត់សាធាតុ ស្ករក្នុងឈាម ។
កាត់បន្ថយកូលេស្តេរ៉ូល(ខ្លាញ់)
សារធាតុហ្វាយប័ររលាយដែលមាននៅក្នុងផ្លែប៉ោមបានជាប់ជាមួយខ្លាញ់ពោះវៀន ជួយអោយ មានកម្រិតកូលេស្តេរ៉ូលទាប និង ធ្វើអោយអ្នកមានសុខភាពល្អ ។
ធ្វើអោយបេះដូងមានសុខភាពល្អ
តាមរយៈការការសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយទៅលើការទទួលទានសារធាតុហ្វាយប័ររលាយ ជួយទប់ស្កាត់ការស្ទះសរសៃឈាម ។ សារធាតុ phenolic ដែលមាននៅក្នុងផ្លែប៉ោមជួយការពារ សារធាតុកូលេស្តេរ៉ូលដែលជ្រៀតចូលទៅក្នុងប្រព័ន្ធសរសៃឈាម ហើយវាបង្ករអោយមានបន្ទះ នៅក្នុងសរសៃឈាមជាច្រើនថែមទាំងកាត់បន្ថយលំហូឈាមទៅកាន់បេះដូង ដែលបណ្តាល អោយមានជំងឺស្ទះសរសៃឈាម ។
ការពារគ្រួសក្នុងថង់ប្រមាត់
ទម្រង់គ្រួសក្នុងថង់ប្រមាត់គឺពេលមានសារធាតុកូលេស្តេរ៉ូលច្រើនខ្លាំងពេកនៅក្នុងប្រមាត់ ។ ដើម្បីការពារគ្រួសក្នុងថង់ប្រមាត់វេជ្ជបណ្ឌិតបានណែនាំរបបអាហារដែលមានសារធាតុហ្វាប័រ ខ្ពស់ដើម្បីជួយគ្រប់គ្រងទម្ងន់របស់អ្នក និង កម្រិតកូលេស្តេរ៉ូល ។
បំបាត់ការរាគ និង ការទល់លាមក
សារធាតុ ហ្វាយប័រ(Fibre) ត្រូវបានគេរកឃើញនៅក្នុង ផ្លែប៉ោម ដើម្បីជួយបំបាត់ការរាគ និង ការទល់លាមក ដោយទាញយកទឹកចេញពីពោះវៀនធំធ្វើអោយកាកសំណល់ជាច្រើននៅ ក្នុងពោះវៀនធំបំលាស់ទីបានល្អ ហើយនិងធ្វើការស្រូបយកទឹកដែលលើសចេញពីលាមកដើម្បី អោយពោះវៀនមានចលនាយឺត ។
ការពារជំងឺរលាកពោះវៀនធំ
ជំងឺរលាកពោះវៀនធំគឺត្រូវបានកត់សម្គាល់ថាវាកើតឡើងដោយសារ ការទល់លាមក, រាគ, ឈឺពោះ និង ហើមពោះ ។ ម្យ៉ាងទៀតគ្រូពេទ្យបានណែនាំអោយជៀសឆ្ងាយពី ទឹកដោះគោ និង អាហារដែលសម្បូរសារធាតុខ្លាញ់ ហើយអោយបន្ថែមនូវការទទួលទានអាហារដែលសម្បូរសារធាតុ ហ្វាយប័រ(Fibre) នៅក្នុងរបបវអាហារប្រចាំថ្ងៃ ។
បង្ការជំងឺឬសដូងបាត
ជំងឺឬសដូងបាតគឺជាសរសៃឈាមហើមនៅក្នុងប្រឡាយរន្ធគូថនិងមិនគំរាមកំហែងដល់ជីវិតឡើយ ប៉ុន្តែវាធ្វើអោយអ្នកឈឺចាប់ខ្លាំងដែលបណ្តាលមកពីវាមានសម្ពាធខ្លាំងពេលនៅតំបន់ត្រគាក និង តំបន់គូថ ។ សារធាតុ ហ្វាយប័រ ជួយកាត់បន្ថយការពិបាកការបន្ទោបង់ និង កាត់បន្ថយ ជំងឺឬសដូងបាត ។
រក្សាទម្ងន់
បញ្ហាសុខភាបជាច្រើនគឺជាប់ពាក់ព័ន្ធដល់ការលើសទម្ងន់ ដែលបណ្តាលអោយមាន ជំងឺបេះដូង, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល, ជំងឺលើសឈាម, ជំងឺទឹកនោមផ្អែមកម្រិត ២ និង ធ្វើអោយពេលគេងមានអារម្មណ៍ថប់ដង្ហើម ។ ម្យ៉ាងវិញទៀតដើម្បីគ្រប់គ្រងទម្ងន់ និង ពង្រឹងអោយអ្នកមានសុខភាព គ្រូពេទ្យបានណែនាំអោយបរិភោគអាហារដែលសម្បូរដោយ សារធាតុ ហ្វាយប័រ ។
លាងសម្អាតផ្លើម
សព្វថ្ងៃយើងកំពុងទទួលជាតិពុលជាច្រើនពី ភេសជ្ជៈ ឬក៏ អាហារ ហើយថ្លើមរបស់យើងគឺជាអ្នក ឆ្លើយតបទៅនិងការសម្អាតជាតិពុលចេញពីរាងកាយ ។
អត្ថប្រយោជន៍នៃការបរិភោគផ្លែប៉ោម
Reviewed by KH-Tour & Agriculture
on
July 18, 2017
Rating:
No comments: