អត្ថប្រយោជន៍នៃផ្លែល្ហុង ១២ យ៉ាងដែលអ្នកគួរតែបរិភោគ
មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់នោះទេ, ផ្លែល្ហុង គឺមានពណ៌ភ្លឺស្អាត, រាងទ្រវែង និង ជាប្រភេទផ្លែឈើដែលងាយស្រួលស្វែងរកទិញនៅតាមទីផ្សារ ។ គ្រាប់ពណ៌ខ្មៅរាប់រយត្រូវបានហ៊ុមព័ទ្ធជិត, ជុំវិញគ្រាប់មានសារធាតុខាប់អន្ធិល, ទន់, សាច់ល្ហុងពណ៌ទឹកក្រូចដែលអាចបរិភោគបាន វាគឺពិតជាមានសារធាតុរួមផ្សំយ៉ាងច្រើនសម្រាប់ផ្តល់ផលប្រយោជន៍ដល់សុខភាព ។
ទាំងអស់នេះវាជាហតុផលដែលអ្នកចាំបាច់ត្រូវតែដាក់បញ្ចូលវាជារបបអាហារប្រចាំថ្ងៃ ៖
- មានសារធាតុខ្លាញ់តិច៖ ល្ហុងសម្បូរទៅដោយសារធាតុ ហ្វាយប័រ, វីតាមីន C, ហើយមានសារធាតុដើម្បីជួយការពាេរការកកើតសារធាតុខ្លាញ់ក្នុងសរសៃឈាម, ប្រសិនបើមានសារធាតុខ្លាញ់កើនឡើងឥតឈប់ឈរវាអាចបណ្តាលអោយសរសៃឈាមស្ទះ និង បណ្តាលអោយមានជំងឺគាំងបេះដូង ។ ល្ហុងត្រូវបានគេដកពិសោធន៍ និង រកឃើញថាវាអាចជួយកាត់បន្ថយ លីពីត(សារធាតុខ្លាញ់) និង អាសីុតខ្លាញ់នៅក្នុងសត្វកណ្តុរដែលកើតជំងឺទឹកនោមផ្អែម ។
- ជួយសម្រក់ទម្ងន់៖ ល្ហុងទំហំមធ្យមមួយផ្លែមានត្រឹមតែ ១២០ កាឡូរី ដូច្នេះប្រសិនបើអ្នកចង់សម្រក់ទម្ងន់សូមកុំភ្លេចបញ្ចូលល្ហុងជាអាហារប្រចាំថ្ងៃរបស់អ្នក ហើយវាមានសារធាតុ ហ្វាយប័រ(Fiber) ដែលជួយជំរុញក្នុងការសម្រក់ទម្ងន់ ។
- បង្កើនភាពសាំុ៖ ប្រព័ន្ធភាពសាំុដើរតួរជាខែលដើម្បីប្រឆាំងការឆ្លងរោគផ្សេង ៗ ដែលបណ្តាលអោយអ្នកមានជំងឺ ។ ល្ហុងមួយផ្លែអាចមាន វីតាមីន C ច្រើនជាង ២០០ ភាគរយ ដែលជាតម្រូវការចាំបាច់ក្នុងរបបអាហារប្រចាំថ្ងៃសម្រាប់ជួយបង្កើតប្រព័ន្ធ ភាពសាំុអោយមានភាពរឹងមាំុ ។
- ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៖ ទោះបីជាមានជាតិផ្អែមពីធម្មជាតិក្តី ល្ហុងគឺ មានជាតិស្ករតិចតួចណាស់(៨,៣ ក្រាម នៃល្ហុងមួយកែវ) ហើយវាជាផ្លែឈើដ៏ល្អបំផុត សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ។ វីតាមីន និង សារធាតុការពារជំងឺជាច្រើន ដែលមាននៅក្នុងផ្លែល្ហុង ដើម្បីការពារការអភិវឌ្ឍន៍នៃជំងឺគាំងបេះដូងនៅពេលអ្នក កំពុងមានជំងឺទឹកនោមផ្អែម ហើយអ្នកមិនមានជំងឺទឹកនោមផ្អែមក៏អាចបរិភោគ ល្ហុងដើម្បីការពារជំងឺគាំងបេះដូងបានដែរ ។
- ជំនួយដល់ភ្នែក៖ ល្ហុងគឺសម្បូរទៅដោយ វីតាមីន A និង សារធាតុជាច្រើនទៀតដូចជា flavonoids វាដូចទៅនិង បេតាការ៉ូទីន , zeaxanthin, cyptoxanthin និង lutein ដែលជួយថែ រក្សាភ្នាសកោសិកានៅក្នុងភែ្នកអោយមានសុខភាពល្អ, ការពារពីការខូចខាតផ្សេង ៗ ។ វីតាមីន A ដែលមាននៅក្នុងផ្លែល្ហុងជួយការពារប្រភេទ ជំងឺមហារីកភ្នែកដែលទាក់ទងទៅ នឹង អាយុ ។
- ប្រឆាំងជំងឺរលាកសន្លាក់៖ ជំងឺរលាកសន្លាក់គឺអាចធ្វើអោយយើងឆាប់ចុះខ្សោយ ហើយមនុស្សភាគច្រើនដែលកើតវាធ្វើអោយសញ្ញាជីវិតរបស់ពួកគេធ្លាក់ចុះ ។ ទទួលទានល្ហុងគឺវាផ្តល់ផលល្អសម្រាប់ឆ្អឹងដោយសារតែល្ហុងវាមានសារធាតុប្រឆាំងនឹង ការរលាក រួមបញ្ចូលជាមួយនិងវីតាមីន C ដែលចូលរួមទប់ស្កាត់កុំអោយជំងឺរលាក សន្លាក់មានការរីករាលដាល ។
- ជំនួយដល់ការរំលាយអាហារ៖ សព្វថ្ងៃនេះវាស្ទើរតែមិនអាចទៅរួចដើម្បីជៀសវាង ការបរិភោគអាហារដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ។ ជាធម្មតាយើងដឹងហើយថា ការបរិភោគអាហារបំប៉ន ឬ អាហារផ្សេង ៗ នៅតាមភោជនីយដ្ឋាននានាដែលសម្បូរ ទៅដោយ សារធាតុ ប្រេង ឬ ខ្លាញ់ ។ ការបរិភោគល្ហុងជាប្រចាំថ្ងៃវាអាចជួយ សម្អាតសារធាតុទាំងនោះចេញពីប្រព័ន្ធរំលាយអាហារ គឺដោយសារតែវាសម្បូរសាធាតុ ហ្វាយប័រ (Fiber) ដែលជំនួយដល់ប្រព័ន្ធរំលាយអាហារ ។
- ជួយបន្ថយការឈឺចាប់ពេលមានរដូវ៖ ស្ត្រីដែលធ្លាប់មានបទពិសោធន៍ឈឺចាប់ពេលមាន រដូវគួរតែព្យាយាមបរិភោគល្ហុងព្រោះវាមានអង់សីុមមួយហៅថា ផាភេន(Papain) ដែលជួយអោយរដូវមកទៀងទាត់ និង បន្ធូរបន្ថយភាពឈឺចាប់កំឡុងពេលមករដូវ ។
- ការពារភាពចាស់ជ្រាវជ្រួញ៖ មនុស្សគ្រប់គ្នាគឺចង់បានភាពវ័យក្មេងជារៀងរហូត ប៉ុន្តែគ្មាននរណាម្នាក់នៅលើពិភពលោកនេះអាចធ្វើវាបាននោះទេ ។ ម្យ៉ាងទៀដោយទម្លាប់ធ្វើអ្វីអោយមានសុខភាពល្អដោយការបរិភោគល្ហុងប្រចាំថ្ងៃវាអាចពន្យាពេលនៃភាពចាស់ជ្រាវជ្រួញមើលទៅក្មេងជាង ៥ ឆ្នាំប៉ុណ្ណោះ ដោយល្ហុងវាមានផ្ទុក វីតាមីន C, វីតាមីន E និង បេតាការ៉ូទីន ដែលជួកការពារស្បែករបស់អ្នកពីការបំផ្លាញផ្សេង ៗ និង ទប់ស្កាត់ភាពដែលធ្វើអោយចាស់ជ្រាវជ្រួញ ។
- បង្កើនការលូតលាស់របស់សក់៖ ជាផ្នែកមួយផ្សេងទៀតពីការថែរក្សាស្បែកអោយមាន សុខភាពល្អ ល្ហុងគឺពិតជាមានប្រសិទ្ធិភាពល្អក្នុងការថែរក្សាសុខភាពរបស់សក់ ។ វីតាមីន A ដែលមាននៅក្នុងល្ហុងបង្កើតនូវសំនើម ហើយវាមានសមាសធាតុដ៏សំខាន់សំរាប់ ថែរក្សាអោយទន់, ភ្លឺរលោង និង មានសំនើម ។ សារធាតុចិញ្ចឹមដែលមាននៅក្នុងល្ហុងវាជួយការពារសក់ជ្រុះ និង ជួយជំរុញអោយសក់ ឆាប់លូតលាស់ និង រឹងមាំុ ។
- ការពារជំងឺមហារីក៖ ល្ហុងសម្បូរសារធាតុសម្រាប់ការពារជំងឺមហារីកដូចជា antioxidants, phytonutrients និង flavonoids ដើម្បីការពារកោសិកាពីការបំផ្លាញផ្សេង ៗ ។
- កាត់បន្ថយស្រ្តេស៖ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ វាល្អខ្លាំងណាស់ដែលអ្នកចាំបាច់ត្រូវ បរិភោគល្ហុងមួយចាន ហើយវាជាប្រភេទផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមច្រើនមុខ ដូចជា វីតាមីន C ដែលជួយបំបាត់ ភាពតានតឹង(ស្រ្តេស) ។
អត្ថប្រយោជន៍នៃផ្លែល្ហុង ១២ យ៉ាងដែលអ្នកគួរតែបរិភោគ
Reviewed by KH-Tour & Agriculture
on
July 18, 2017
Rating:
No comments: