អត្ថប្រយោជន៍សំរាប់សុខភាពដ៏អស្ចារ្យ របស់ផ្លែត្របែក
មនុស្សតែងតែបរិភោគអាហារជារៀងរាល់ថ្ងៃមិនថា ពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬក៏ពេលខ្លះយប់ទៀតក៏មានដែរ។ ប៉ុន្តែ ប្រហែលជាប្រិយមិត្រមិនដឹងទេថា៖ ការទទួលទានអាហារសំរន្ត បង្អែម ឬក៏ ផ្លៃឈើ ក្រោយពេលអាហារទាំងបីពេលរួច វានិងធ្វើឲ្យយើងមានសុខភាពល្អថែមទៀត ។
តើអ្នកដឹងទេថា៖ ថ្ងៃនេះយើងនិងនាំប្រិយមិត្រ អោយដឹងពីអត្ថប្រយោជន៍ របស់ផ្លែត្របែក ។ តើអត្ថប្រយោជន៍ដ៏អស្ចារ្យ ទាំង ១៥ មុខ របស់ផ្លែត្របែកមានអ្វីខ្លះ?
ពង្រឹងប្រព័ន្ធភាពសុាំនៃរាងកាយ (immunity Booster)
តើអ្នកដឹងទេថា៖ ផ្លែត្របែកជាប្រភពនៃវីតាមីន C ។ ជាការពិតណាស់ វាមានផ្ទុក វីតាមីន C បួនដង លើពី ផ្លែឈើធម្មតា ។ វីតាមីន C វាជួយបង្កើន និង ពង្រឹងសារពាង្គកាយ ព្រមទាំងការពារ និង បង្ការពីវីរុសផ្សេង ៗ ទៀតផង។
កាត់បន្ថយហានិភ័យនៃ ជម្ងឺមហារីក (Lowers Risk of Cancer)
Lycopene, quercetin and Vitamin C ហើយ polyphenols វាជាពពួក អាហារផ្លែឈើ ដែលមានប្រយោជ៍សំរាប់សុខភាព ក្នុងការកាពារវីរុសផ្សេងៗដែលបណ្តាលអោយមានជម្ងឺមហារីក ។
ហើយបើយោងតាមការស្រាវជ្រាវ៖ ផ្លែត្របែក វាជាផ្លែឈើម្យ៉ាង ដែលជួយការពារអ្នក ក្នុងការកាត់បន្ថយនៃ ការរីកលូតលាស់ នៃពពួកកោសិកាមហារីក និង ជួយ បង្រួមនៃក្រពេញ របស់កោសិកាដែលមានមហារិក ។
កាត់បន្ថយជម្ងឺទឹកនោមផ្អែម (Diabetes-Friendly)
យោងទៅលើ៖ សមាសធាតុ គ្រប់គ្រាន់ នៃសារជាតិហ្វាយប័រ (fibre) និង ប្រភេទនៃ សមាសធាតុ យ៉ាងតិចតួច ក្នុងការបង្កើន កម្រិតជាតិស្ករ ក្នុងសរសៃឈាម (glycermic index)។ ផ្លែត្របែក វាជួយជួសជុល កោសិការតំរង់នោម ខណៈពេល នៃសមាសធាតុនៃជាតិស្ករ ត្រូវបានកាត់បន្ថយ ហើយរួមទាំង សមាធាតុហ្វាយប័រ ដែលផ្ទុកក្នុង ផ្លៃត្របែក វាជួយគ្រប់គ្រងកម្រិតជាតិស្ករដែលមាននៅក្នុងឈាម អោយបានល្អប្រសើរ ។
ជួយថែរក្សាប្រព័ន្ធភាពសាំុនៃបេះដូង ( heart healthy)
វាជួយធ្វើឲ្យមានតុល្យភាពរវាង ប៉ូតាស្យូម និង សូស្យូម នៅក្នុងសារពាង្គកាយ ហើយធ្វើឲ្យសម្ពាធឈាមដំណើរការជាប្រក្រតី លើសពីនេះទៅទៀត វាបានជួយបង្កើននៅកម្រិ ជាតិ កូលេស្តេរ៉ូល បានល្អប្រសើរទៀតផង។
ជួយសំរួលដល់ការទល់លាមក (Treats constipation)
វាស្ថិតក្នុងចំណោមផ្លែឈើមួយដែលជាប្រភេទអាហារសំបូរទៅដោយសារជាតិហ្វាយប័រ (fibre) បើប្រៀបធៀបទៅនិងផ្លែឈើដទៃទៀត ហើយគ្រាន់តែផ្លែត្របែកមួយផ្លែវាមាន សារធាតុ ហ្វាយប័រ ១២ ភាគរយ ដែលអ្នកចាំបាច់ត្រូវទទួលទានប្រចាំថ្ងៃ ។ ផ្លែត្របែកវាផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរំលាយអាហារ ។
ជំនួយដល់ភ្នែក (Improve Eyesight)
យោងទៅលើវត្តមានរបស់វីតាមីន “A” ដែលមាននៅក្នុងផ្លែត្របែក ជួយកាត់បន្ថយការស្រវាំងភ្នែក និង ភ្នែកឡើងបាយ បើទោះបីជាវាមិន សូវសម្បូរវីតាមីន “A” ដូចការុតក៏ដោយវានៅតែជាប្រភពដ៏ល្អនៃជីវជាតិ ។
អំឡុងពេលមានទំងន់ (During Pregnancy)
ផ្លែត្របែកវាមានផ្ទុកប្រភេទអាសីុត ហ្វូលិច(Folic) ឬ វីតាមីន B-9 ដែលស្ត្រីមានផ្ទៃពោះ ត្រូវការវាជាចាំបាច់ដែលវាអាចជួយអភិវឌ្ឍន៍ប្រព័ន្ធសរសៃប្រសាទទារក និង ការពារពីការរាលដាល នៃការកកើតថ្មី នៃជម្ងឺសសៃប្រសាទ ។
ជួយការពារការឈើចុកចាប់ធ្មេញ (Beats toothache)
ស្លឹកត្របែកជួយការពារ ពពួកបាក់តេរីដែលធ្វើឲ្យរលាក និង បំផ្លិតបំផ្លាញអញ្ចាញធ្មេញ ។
មានប្រសិទ្ធភាពជួយបំបាត់ស្តេ្រស (Stress_buster)
បន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃ នោះសារពាង្គកាយយើង និង មានភាពនឿយហត់ ដូច្នេះហើយ រាងកាយ និង សារពាង្គកាយ ត្រូវការសំរាក និង លំហែកាយខ្លះ ដោយផលនេះហើយ ផ្លែត្របែកមានអ្វីដែលសារពាង្កកាយយើងត្រូវការ ។ វាជួយបង្កើនឲ្យមានថាមពលល្អ និង មិនងាយអោយកើតជំងឺស្រ្តេស ។
ជំនួយដល់ខួរក្បាល (Good for your brain)
វាមានផ្ទុកទៅដោយវីតាមីន B2 និង វីតាមីន B6 ដែលគេទទួលស្គាល់ថា មានសារជាតិ វីតាមីន ដែលមាន នៅក្នុងសាច់ និង ជាពិសេសវា ជួយបង្កើនចលនា ចង្វាក់ឈាមទៅកាន់ ខួរក្បាល់បានល្អប្រសើរ ។
ជួយសម្រក់ទម្ងន់ ( Weight Loss)
ក្រៅពីទទួលបាននូវសារជាតិប្រតេអីុន វីតាមីន និង ហ្វាយប័រ (Fiber) ។ ផ្លែត្របែកបានសម្រួលដល់ការ បញ្ចុះទម្ងន់ របស់អ្នក ដោយការ ដុតរំលាយសារធាតុខ្លាញ់ ក្នុងសារពាង្គកាយរបស់អ្នកថែមទៀតផងដែរ ។
កាត់បន្ថយ ក្អក និង ផ្តាសសាយ (Cough and Cold)
ផ្លែត្របែក វាជាពពួកអាហារផ្លែឈើក្នុងចំណោមផ្លែឈើដ៏ទៃទៀត ដែលមានបរិមាណ វីតាមីន C ខ្ពស់ និង កម្រិតសារជាតិដែកច្រើន ។ សារជាតិទាំងពីរនេះហើយ ដែលអាចការពារ ពីជំងឺផ្តាសសាយ និង ការឆ្លង នៃវីរុសផ្សេងៗ ។ ទឹកផ្លែត្របែក ឬ យកស្លឹកវាទៅស្ងោរ យកទឹកញាំ វាមានអត្ថប្រយោជន៍ណាស់ ក្នុងការជួយឲ្យ បានធូរស្រាល ពីការក្អក និង ផ្តាសសាយ ។
អត្ថប្រយោជន៏សំរាប់សុខភាពស្បែក (Guava for Skin)
ជួយឲ្យក្មេងជាងវ័យ (Anti-Ageing Properties)
ដោយផ្អែកទៅលើ សារធាតុដែលមានក្នុងផ្លែត្របែកសម្បូរហូហៀរទៅដោយ វីតាមីន A វីតាមីន C និង ពពួកសារធាតុដែលការពារអុកស៊ីកម្ម ដូចជាៈ antioxidants និង lycopene ដែលជួយការពារស្បែក និង កាត់បន្ថយ នូវភាពជ្រាវជ្រួញ។
ជួយអោយស្បែកស្អាត (Improve Complexion)
វាជួយធ្វើ អោយស្បែករក្សានូវភាព ស្រស់ស្អាត និង ចែងចាំង ។ វីធីសាស្រ្តដែលអាចធ្វើនូវផ្ទះបាន៖ ជាដំបូង យើងត្រូវ យកផ្លែត្របែកស្រស់ៗ កិនវាអោយមត់ លាយជាមួយ និង ស៊ុត (យកតែពណ៍លឿង) រួចយកវាមកបិតលើមុខ ។ រងចាំ ២០ នាទី រួចយកវាចេញ ដោយអម និង ការស្អំ និង ទឹកក្តៅឧន្ត ៗ ។ មួយសប្តាហ៍ ឬ ពីរសប្តាហ៍យើង និង ដឹងលទ្ធផល ។
ជួយបំពេញនូវចំណុចខ្វះខាត ឬ ថែរក្សា (Improve Texture)
ស្លឹកវា ឬ ស្លឹកខ្ចីៗ មានប្រសិទ្ធភាពណាស់ក្នុងការរក្សានូវការឡើងចុះនៃផ្ទៃសាច់ដុំមុខ និង ជួយរក្សានូវទម្រង់នៃសំឡេង ។ វីធីសាស្រ្តគឺ៖ យកស្លឹកវា ឬផ្លែ ទៅស្ងោរ ហើយយកទឹកញាំុ ឬ យកក្រណាត់ច្រលក់រួចយកមក ជូតស្បែក ឬ ស្អំលើមុខ ។
អត្ថប្រយោជន៍សំរាប់សុខភាពដ៏អស្ចារ្យ របស់ផ្លែត្របែក
Reviewed by KH-Tour & Agriculture
on
July 18, 2017
Rating:
No comments: