អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា
មិត្តអ្នកអានជាទីមេត្រី! គេហទំព័រ សុខភាព សូមលើកយកមក ជំរាបជូន នូវប្រភេទអាហារដ៏ ឆ្ងាញ់ពិសា មាន១០ប្រភេទ ប្រកបដោយសុខភាព ខ្ពស់បំផុត ដោយសារតែ ប្រភេទមុខអាហារនីមួយៗ យ៉ាងហោចណាស់ ក៏មានលក្ខណៈវិនិច្ឆ័យយ៉ាងត្រឹមត្រូវ បីចំណុចផងដែរ ក្នុងចំណុចដ៏សំខាន់ ប្រកបទៅដោយគុណភាព ដូចខាងក្រោមនេះ៖ ជាប្រភពអាហារ ដ៏ប្រសើរនិងមានគុណប្រយោជ ព្រោះមានរសជាតិសរសៃ សំបូរទៅដោយជីវជាតិ វីតាមីន ខនិជ(ជាតិរ៉ែ) រួមជាមួយនឹងសមាសធាតុ បំប៉នផ្សេងៗទៀតផងដែរ។ ជាប្រភេទអាហារ ដែលមានកំរិត សមាសភាគជាតិបំប៉ន(Phytonutrients) និងសារធាតុអុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាងខ្ពស់ មានដូចជាប្រភេទវីតាមីន A និង E រួមទាំង វីតាមីនបេតាការ៉ូទីន។ អាចជួយកាត់បន្ថយបាន ចំពោះករណីមានជំងឺ ពាក់ព័ន្ធនឹងបេះដូង ព្រមទាំងករណី ទាក់ទិនទៅនឹង បញ្ហាសុខភាព ផ្សេងៗទៀត ។ មានកំរិតដង់ស៊ីតេកាឡូរីទាប បានសេចក្ដីថា បើទោះបីជាអ្នកទទួលទានក្នុងបរិមាណច្រើន តាមចំណង់ចំណូលចិត្តក្ដី ក៏មិនបានបង្កើនកាឡូរី ខ្លាំងពេកនោះដែរ ។ ជាប្រភេទអាហារ ដែលមានផ្សំជាស្រេច នូវអ្វីដែលជាតំរូវការ របស់រូបកាយមនុស្ស ពិសេសគឺសុខភាព ។ ជាបន្តទៀតនោះ ឡេឌីស៍សូមលើកយកមក អធិប្បាយជូនអំពីអាហារ ទាំង១០ប្រភេទនោះ ដោយសូមជំរាបជូន តាមលំដាប់លំដោយ មានដូចតទៅ៖
១. ផ្លែប៉ោម
ហេតុអ្វីទើបបានជា ចាំបាច់បរិភោគ ផ្លែប៉ោម? ផ្លែប៉ោមជា ប្រភេទអាហារ ដែលសំបូរទៅដោយ ប្រភព Pectin ជាជាតិសរសៃ ងាយនឹងរលាយ ហើយដែលអាចកាត់បន្ថយបាន នូវជាតិខ្លាញ់កូឡេស្តេរ៉ូលក្នុងឈាម ក៏ដូចជា ជួយកំហិតជាតិស្ករក្នុងឈាម ផងដែរ ។ ផ្លែប៉ោមស្រស់ក៏ជាប្រភព ដ៏ប្រសើរនៃវីតាមីនសេ ដែលជាសារធាតុអុកស៊ីដង់ ជួយការពារ កោសិកានៃរូបកាយ ឲ្យបានចៀសផុតពី សេចក្ដីវិនាសអន្តរាយ ។ វីតាមីនC ក៏នឹងជួយភ្ជាប់ ជាលិកាកូឡាហ្សេន ជួយធ្វើឲ្យ សរសៃឈាមតូចៗ ក្នុងរូបកាយរបស់មនុស្ស ប្រកបដោយសុខភាព រួមជាមួយនឹង ការបង្កលក្ខណៈធ្វើឲ្យរូបកាយ ងាយស្រូបយកជាតិដែក និងជាតិ Folate ។
២. គ្រាប់ផ្លែអាល់ម៉ុន ឬ អាម៉ង់
ហេតុអ្វីទើបបានជា ត្រូវបរិភោគគ្រាប់ផ្លែអាល់ម៉ុន? គ្រាប់ផ្លែដែលមាន រសជាតិឈ្ងុយឆ្ងាញ់នេះ សំបូរទៅដោយរសជាតិ និងជីវជាតិ ជាតិសរសៃ រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិដែក និងកាល់ស្យូម ។ ផ្លែ Almond សំបូរទៅដោយ ជាតិកាល់ស្យូមលើសពីផ្លែឈើដទៃទៀត គឺមានជាតិកាល់ស្យូម ដល់ទៅ៧០មីលីក្រាមឯណោះ ក្នុងផ្លែ Almond នេះ ស្មើត្រឹម២៣គ្រាប់ ។ ការបរិភោគផ្លែឈើនេះ ជួយពង្រឹងរូបកាយរបស់អ្នក ដោយបង្កើតវីតាមីន E ដល់ទៅពាក់កណ្ដាលឯណោះ ។ ដូចគ្នានឹងប្រភេទ គ្រាប់ផ្លែឈើឯទៀត ផងដែរ ផ្លែ Almond ជាផ្លែឈើមានប្រភពប្រូតេអ៊ីន ហើយមាន ផលប្រយោជយ៉ាងខ្លាំង ចំពោះសុខភាពបេះដូង ។ ភាគច្រើននៃជាតិខ្លាញ់ ដែលមាននៅក្នុងផ្លែ Almond នោះ ជាប្រភេទប្រេងឬខ្លាញ់ដ៏ល្អ ដែលធានាបាន នូវគុណភាពសុខភាព ជួយកំចាត់ចោលបាន នូវបរិមាណយ៉ាងច្រើន នៃជាតិខ្លាញ់ (កូឡេស្តេរ៉ូល:cholesterol) ដែលមាននៅក្នុងឈាម ។
៣. ផ្លែប៊្លូប័រី Blueberry
ហេតុអ្វីបានជា ត្រូវបរិភោគផ្លែ Blueberry ? ផ្លែឈើប្រភេទនេះ ជាប្រភពសំបូរទៅដោយ សារជាតិបំប៉នបំផុត ហើយលើសពីនេះទៅទៀត ជាប្រភេទអាហារអាចជួយទប់ស្កាត់បាន អាការៈឈឺចាប់ប្រព័ន្ធទឹកមូត្រ បានទៀតផង ។ ផ្លែ Blueberry នេះអាចជួយធ្វើឲ្យ មានការចងចាំបានមួយរយៈពេល ព្រមទាំងជួយបំប៉នដល់សុខភាព ចំពោះមនុស្សចាស់ជរា ។ ក៏ជាប្រភេទផ្លែឈើ ដែលជួយកាត់បន្ថយបានទាំងកាឡូរី ជាប្រភព នៃជាតិសរសៃនិងវីតាមីន C ។ ទឹកBlueberry ត្រឹម១ពែង ស្រស់ៗ មានផ្ទុក៨៣កាឡូរី ជាតិសរសៃ៣,៥ក្រាម និងវីតាមីនC ១៤មីលីក្រាម ។
៤. បន្លែ ផ្កាស្ពៃបៃតង
ហេតុអ្វីទើបបានជា ត្រូវបរិភោគបន្លែ Broccoli ? ជាប្រភេទបន្លែ ដែលមានប្រភព នៃសារធាតុកាល់ស្យូម ប៉ូតាស្យូម flolate និង ជាតិសរសៃ ។ បន្លែ Broccoli សំបូរទៅ ដោយសារជាតិបំប៉ន ហើយអាចជួយទប់ស្កាត់បាន រាល់ជំងឺឆ្លងសួរពូជ ក្នុងនោះមានទាំងជំងឺ ពាក់ព័ន្ធនឹងបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកបាន មួយចំនួនទៀតផង ។ បន្លែ Broccoli ជាប្រភពសំបូរ ទៅដោយជីវជាតិ វីតាមីន A និង C សារធាតុអុកស៊ីតកម្ម ដែលជួយការពារ កោសិការូបកាយមនុស្ស ទប់ស្កាត់បាន រាល់ក្ដីអន្តរាយទាំងពួង ។
៥. សណ្ដែកក្រហម
ហេតុអ្វីបានជា ត្រូវបរិភោគសណ្ដែកក្រហម? បើនិយាយអំពី គ្រាប់សណ្ដែកក្រហមវិញ មានដល់ទៅ ពីរប្រភេទនោះគឺ៖ សណ្ដែកក្រហមគ្រាប់តូចៗ និងសណ្ដែកក្រហមក្រមៅ ។ ជាប្រភេទអាហារ សំបូរទៅដោយដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិទង់ដែង ជាតិ Thiamin ។ សណ្ដែកក្រហម ក៏មានលក្ខណៈពិសេសផ្សេងទៀត ដែលជួយកាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយទាំងកាឡូរី សំបូរដោយប្រូតេអ៊ីន និងជាតិសរសៃ ។ សណ្ដែកក្រហមមាន ប្រសិទ្ធិភាពដ៏ប្រសើរបំផុត ក្នុងការជួយទប់ស្កាត់ករណី ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺមហារីក និងការឆ្លងជំងឺសួរពូជ ។
៦. ត្រីសូម៉ុង
ហេតុអ្វីទើបបានជា ត្រូវបរិភោគត្រីសូម៉ុង? ត្រីសូម៉ុងនេះជាប្រភព ដ៏ល្អអស្ចារ្យបំផុតសំបូរដោយ អាស៊ីដខ្លាញ់ Omega-3 ។ Omega-3 ក៏អាចជួយការពារ មិនឲ្យបេះដូងដើរខុសសង្វាក់ ដែលជាមូលដ្ឋានអាចបណ្ដាលឲ្យ មនុស្សបាត់បង់ជីវិតបាន ព្រោះតែបញ្ហាគាំងបេះដូង ។ លើសពីនេះទៅទៀត នេះជាប្រភេទអាហារ ដែលជួយធ្វើឲ្យ គ្រាប់ឈាមដំណើរការបានល្អ ជួយកាត់បន្ថយបាន រាល់ការប្រឈមមុខទៅនឹងករណី ស្ទះដាច់សរសៃឈាម ក្នុងខួរក្បាល ។ ក្រៅពីនេះវិញ អាហារត្រីសូម៉ុងសំបូរដោយ អាស៊ីដ Omega-3 ដែលជួយបន្សុទ្ធជាតិខ្លាញ់ កូឡេស្តេរ៉ូល និងជាប្រភពដ៏សំខាន់ នៃប្រូតេអ៊ីនទៀតផង ។
៧. ស្ពៃអេពីណា
ហេតុអ្វីទើបបាន ជាត្រូវបរិភោគស្ពៃអេពីណា? ស្ពៃអេពីណាមាន កំរិតវីតាមីន A និង C ព្រមទាំង Folate ដ៏ខ្ពស់។ វាក៏ជាប្រភពដ៏ល្អ នៃសារជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និងម៉ាញ៉េស្យូម។ ស្ពៃអេពីណា ជាប្រភេទបន្លែ ដែលជួយពង្រឹង ប្រព័ន្ធការពាររូបកាយ ព្រមជាមួយការជួយ ធ្វើឲ្យសក់ និងស្បែករបស់អ្នក ឲ្យកាន់តែមានសុខភាពល្អ ថែមទៀត ។
៨. ដំឡូងជ្វា
ហេតុអ្វីបានជា ត្រូវបរិភោគដំឡូងជ្វា? ដំឡូងជ្វាដែល មានពណ៌លឿង ដូចជាពណ៌ទឹកក្រូច ជាប្រភេទអាហារសំបូរដោយ សារជាតិបំលែងឲ្យទៅជា វីតាមីនA នៅក្នុងរូបកាយ របស់អ្នក។ អាហារប្រភេទនេះ ក៏ជួយធ្វើឲ្យជីវិតរស់នៅ កាន់តែវែង ហើយជួយកាត់បន្ថយបាន នូវរាល់ការប្រឈមមុខ នៃជំងឺមហារីកមួយចំនួន ។ ដំឡូងជ្វាជាអាហារ ដ៏ប្រសើរដែលជាប្រភព នៃជាតិសរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និងប៉ូតាស្យូម។ ដូចគ្នានឹងប្រភេទអាហារទាំងឡាយផងទៀតនោះ ដំឡូងជ្វាមិនមានជាតិខ្លាញ់ ហើយមានបរិមាណកាឡូរីដ៏តិចតួច ។ ដំឡូងជ្វាមួយមើម មានត្រឹមតែ៥៤កាឡូរី តែប៉ុណ្ណោះ ។
៩. ទឹកផ្លែឈើស្រស់
ហេតុអ្វីទើបបានជា បរិភោគទឹកបន្លែគាប? ទឹកបន្លែសំបូរដោយ វីតាមីន ខនិជ(ជាតិរ៉ែ) ព្រមទាំង ជាតិបំប៉នច្រើនមុខទៀត នៅក្នុងប្រភពដើម នៃបន្លែទាំងអស់។ ការបរិភោគទឹកបន្លែ ជាមធ្យោបាយមួយយ៉ាង ងាយស្រួលសំរាប់តំណមអាហារ របស់អ្នក។ បើនិយាយអំពី ទឹកផ្លែប៉េងប៉ោះ និងប្រភេទទឹកបន្លែគាបជាច្រើនមុខផ្សេងទៀតនោះ ជាប្រភពដ៏ប្រសើរ នៃជាតិLycopene ជាប្រភពប្រឆាំង នឹងអុកស៊ីដង់ ដែលអាចជួយកាត់បន្ថយបាន អាការៈគាំងបេះដូង ជំងឺមហារីកប្រូស្តាត រួមនិងជំងឺមហារីក ផ្សេងៗទៀត ។ ប្រភេទបន្លែដទៃទៀត រួមជាមួយនឹងផ្លែប៉េងប៉ោះ មានកំរិតសូដ្យូមដ៏ខ្ពស់ ហើយអាចធ្វើឲ្យសារធាតុនេះប្រែប្រួលទៅតាម សេចក្ដីត្រូវការ នៃរូបរាងកាយ ។
១០. បណ្ដូលគ្រាប់ស្រូវសាលី
ហេតុអ្វីទើបបានជា ត្រូវបរិភោគបណ្ដូល គ្រាប់ស្រូវសាលី? បណ្ដូលនេះហើយដែលនឹង ធ្វើឲ្យដុះពន្លក ប្រៀបបាននឹងសណ្ដែកបណ្ដុះ ដែលដុះចេញពីគ្រាប់សណ្ដែកបាយនោះ ផងដែរ។ បណ្ដូលគ្រាប់ធញ្ញជាតិស្រូវសាលីនេះ សំបូរដោយប្រភព នៃសារធាតុបំប៉ន រួមមាន៖ Niacin Thiamin Riboflavin វីតាមីន E Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ដែក ស័ង្កសី និងប៉ាហាំង ។ បញ្ចូលគ្រាប់ស្រូវភោគសាលីនេះ ក៏សំបូរដោយប្រូតេអ៊ីន ជាពិសេសជាតិលីពីត ថែមទៀតផង ។
Sorce : Facebook Page Sokpheap
18/07/2017
អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា
Reviewed by KH-Tour & Agriculture
on
July 18, 2017
Rating:
No comments: