Comments

លក្ខណៈពិសេស​ ៥ យ៉ាងរបស់ផ្លែដូងជួយព្យាបាលសង្វារ និង ថែរក្សាសម្ផស្សរបស់អ្នកអោយមានភាពអស្ចារ្យ

           ក្នុងការរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បានស្បែកស្រស់ស្អាត ។ ស្បែកស្រស់ស្អាតភាគច្រើនវាបង្ករមកពីហ្សែនរបស់យើង ។ ប៉ុន្តែទោះបីជាហ្សែនល្អក៏ដោយក៏មនុស្សស្រីភាគច្រើនកើតមានសង្វារស្ទើរតែគ្រប់គ្នា។

មូលហេតុដែលធ្វើអោយអ្នកមានសង្វារ

សង្វារកើតឡើងដោយសារតែកោសិកាខទីសុនមានច្រើនពេកនៅលើស្បែករបស់អ្នក ហើយមួយវិញទៀតដោយសារតែការរីកលូតលាស់នៃស្រទាប់ស្បែកទើបបណ្តាលអោយមានសញ្ញា សម្គាល់នៅលើស្បែករបស់អ្នក ។ នៅមានហេតុផលជាច្រើនទៀតដែលបណ្តាលអោយមានសង្វារ ដូចជាការមានផ្ទៃពោះ និង ការសម្រកទម្ងន់ជាដើម ។

វិធីការពារកុំអោយមានសង្វារ

ក្នុងរយៈពេលថ្មីៗនេះមានការណែនាំជាច្រើនអំពីដំណោះស្រាយ និង នីតិវិធីព្យាបាលសង្វារនេះ ទៅតាមវិជ្ជបញ្ជា ។ ប៉ុន្តែឧសថនៅផ្ទះដូចជាប្រេងដូង វាមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាល ជំងឺនេះ ។​ ប្រេងដូងវាមានប្រយោេជន៏ក្នុងការបំបាត់ស្លាកស្នាម,​ ប្រេងដូងផ្តល់សំណើមដល់ ស្បែក ហើយប្រឆាំងនឹងការរលាក ។  មិនតែប៉ុណ្ណោះវាជាផលិតផលប្រឆាំងនឹងជំងឺផ្សិត, ប្រឆាំងនឹង វីរុស ។ វាជួយបំបាត់ការរលាកដែលបណ្តាលមកពីការមានផ្ទៃពោះ ហើយ វាជួយចិញ្ចិមស្បែកខូច និងពង្រឹងកោសិកា ។ ប្រេងដូចមានផ្ទុកវីតាមីន E​ ជួយព្យាបាលស្បែក និង វីតាមីន K ជួយព្យា បាលកោសិកាខូច និង ស្លាប់ ។

ប្រេងដូងសម្រាប់ជួយព្យាបាលសង្វារ

យើងអាចយកប្រេងដូចមកប្រើប្រាស់តាមវិធីខាងក្រោម៖
ប្រេងដូងធម្មតា
  • យកប្រេងដូង២​ ឬ ៣ដំណក់មកម៉ាស្សានៅលើកន្លែងដែលមានស្នាមសង្វារ
  • ហើយទុកអោយយូរបន្តិចរហូតដល់វាជ្រាបចូលស្បែក
  • ធ្វើបែបនេះជារៀងរាល់ថ្ងៃ នោះស្លាកស្នាមសង្វារនៅលើខ្លួនរបស់អ្នកនឹងបាត់អស់
ប្រេងដូងលាយជាមួយប្រេងល្ហុងខ្វង
  • យកប្រេងដូង និង ប្រេងល្ហុងខ្វងមកលាយបញ្ចូលគ្នា​ បញ្ជាក់ប្រេងដូង និង ប្រេងល្ហុងខ្វងត្រូវតែមានបរិមានស្មើរគ្នា
  • បន្ទាប់មកទៀតលាបវាទៅលើកន្លែងណាដែលមានស្នាម
  • ធ្វើបែបនេះរាល់ថ្ងៃរហូតដល់សង្វារបាត់អស់
ប្រេងដូងលាយជាមួយរមៀត
  • អ្នកត្រូវយកប្រេងដូង២ស្លាបព្រាមកលាយជាមួយនឹងប្រេងរមៀតមួយស្លាបព្រា
  • ហើយយកវាមកជូតនៅត្រង់កន្លែងណាដែលមានស្នាម
  • ទុករហូតបាន១៥នាទី​ទើបលាងសម្អាតវាចេញ
  • ហើយអ្នកត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃ
  • ដើម្បីអោយកាន់តែមានប្រសិទ្ធិភាពអ្នកអាចបន្ថែមទឹកក្រូចឆ្មាមួយស្លាបព្រាទៀត ។
ប្រេងដូងលាយជាមួយអំបិលនិងស្ករ
  • យកប្រេងដូងពាក់កណ្តាលពែងមកលាយជាមួយស្ករ និង អំបិល ម្នាក់មួយពែង
  • លាបហើយម៉ាស្សាទៅលើកន្លែងដែលមានស្នាមអោយបាន៥នាទី បន្ទាប់មកទុកវា អោយបាន១០នាទី
  • ក្រោយពេល១០នាទីអ្នកត្រូវលាងសម្អាតវាចេញ​ រួចហើយអ្នកជូតវាអោយស្ងួត
  • ធ្វើបែបនេះជារៀងរាល់ស្នាមសង្វាររបស់អ្នកនឹងបាត់អស់
ប្រេងដូងលាយជាមួយប្រេងអូលីវ
  • ដំបូងអ្នកត្រូវលាយប្រេងដូង និង ប្រេងអូលីវ២ឬ៣ដំណក់បញ្ចូលគ្នា
  • យកវាមកជូតថ្នមៗនៅកន្លែងដែលមានស្នាម
  • ទុករហូតដល់ប្រេងជ្រាបចូលស្បែករបស់អ្នកទើបលាងទឹកចេញ
  • ធ្វើបែបនេះជារៀងរាល់ថ្ងៃនោះស្បែកអ្នកនឹងបាត់ស្នាមសង្វារ
លក្ខណៈពិសេស​ ៥ យ៉ាងរបស់ផ្លែដូងជួយព្យាបាលសង្វារ និង ថែរក្សាសម្ផស្សរបស់អ្នកអោយមានភាពអស្ចារ្យ លក្ខណៈពិសេស​ ៥ យ៉ាងរបស់ផ្លែដូងជួយព្យាបាលសង្វារ និង ថែរក្សាសម្ផស្សរបស់អ្នកអោយមានភាពអស្ចារ្យ Reviewed by KH-Tour & Agriculture on July 18, 2017 Rating: 5

No comments:

Sponsor

Powered by Blogger.