Comments

អាហារ​​ល្អ​ ៗ សម្រាប់​អ្នកជំងឺទឹក​នោម​ផ្អែម

     ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទដែល​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់ ។ ជាការ​ពិតណាស់ការ​កំណត់និង​ត្រួត​ពិនិត្យ​របប​អាហារសម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​ជួយជំរុញរាងកាយ​បង្កើន​អាំង​ស៊ុយលីន និង​ ជួយ​គ្រប់គ្រងជំងឺ​នេះ ​។ អាហារដ៏​ល្អ​បំផុត​​សម្រាប់អ្នក​ជំងឺ​ទឹកនោម​ផ្អែមមិន​មែនសុទ្ធតែ​ជា​អាហារថ្លៃ ៗ និង​នាំចូល​ពី​បរទេសនោះទេ ។ អាហារ​​សម្រាប់អ្នក​ជំងឺទឹក​នោម​ផ្អែមគួរ​ជា​អាហារ​ដែលមានកាក​សរសៃខ្ពស់(Fiber) សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម (Antioxidants) វីតាមីន សារធាតុ​រ៉ែ ប្រូតេអ៊ីន ព្រមទាំង​បន្លែ និង ​ផ្លែឈើ​ស្រស់។

វេជ្ជ​បណ្ឌិត សាន់ជេយ៍ ខាល់រ៉ា អ្នក​ពិគ្រោះ​ជំងឺ​មហារីក នៃ​មន្ទីរ​ពេទ្យ​ផាទី ក្នុង​ទីក្រុង Karnal រដ្ឋ Haryana ប្រទេស​ឥណ្ឌា ​បាន​មាន​ប្រសាសន៍ថា របប​អាហារ​ដែលផ្ទុកកាបូអ៊ីដ្រាត (Carbohydrates) និងកាឡូរីទាបព្រម​ទាំង​សម្បូរ​សារធាតុបម្រុង​រាងកាយ​ខ្ពស់ និង ជាតិ​ខ្លាញ់​ទាបមានគុណ​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ។ ផ្ទុយ​ទៅវិញការធ្វើការរិត​ត្បិត​ទម្លាប់នៃ​ញ៉ាំ​អាហារគឺ​ពុំ​មាន​ន័យ​ថាអ្នក​​រស់នៅក្នុង​ភាព​ខ្វះខាតនោះ​ទេ។ ការ​គ្រប់​គ្រង​ជំងឺទឺកនោម​ផ្អែម ជា​ការ​គិត​អំពីរបប​អាហារ​ដែល​អ្នកត្រូវ​ទទួល​ទាន បរិមាណ​អាហារ និង ​ពេល​វេលា​សម្រាប់ការ​ទទួល​ទានអាហារ​នោះ។ ខាង​ក្រោមនេះ ​ជា​អាហារ ១១ ប្រភេទដែល​អាច​ជួយ​អ្នក​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹងជំងឺ​ទឹកនោម​ផ្អែម​យ៉ាងមាន​ប្រសិទ្ធភាព ។
មើមឆៃថាវក្រហម (Beetroot)
ឆៃថាវប៊ីតរូត មិន​គ្រាន់​តែមាន​រសជាតិ​ឆ្ងាញ់ប៉ុណ្ណោះ​ទេ វាថែម​ទាំង​មានសារធាតុ​កាបូអ៊ីដ្រាត(Carbohydrate) ទាបថែម​ទៀត​ផង ។ ឆៃ​ថាវ​ប្រភេទ​នេះ ជា​ប្រភព​សម្បូរ​ដោយវីតាមីន សារធាតុ​រ៉ែ កាកសរសៃ(Fiber) និងសមាស​ធាតុ​បំប៉ន (Phytonutrients) ដែល​អាច​ជួយ​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែមបាន ។ នៅ​​ពេលជាតិស្ករធម្មជាតិនៅ​ក្នុង​ឆៃថាវប៊ីតរូតត្រូវ​បាន​ប្រើប្រាស់វា​មិន​បានត្រូវ​បម្លែង​ទៅ​ជា គ្លុយកូស​លឿន​ពេកទេ ដែលជាគុណ​ប្រយោជន៍ដ៏ល្អ​​សម្រាប់អ្នក​ជំងឺ​ទឹកនោម​ផ្អែម ។ឆៃថាវប៊ីតរូត​ថែមទាំង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​មួយ​ប្រភេទ​ដែល​ហៅថា អាស៊ីតលីប៉ូអិច (Lipoicacid) ដែល​អាច​ការពារ​កោសិការបស់​មនុស្ស​ពីការ​បង្កគ្រោះ​ថ្នាក់​នៅ​ពេល​មនុស្ស​មាន​អាយុ​កាន់​តែ​ច្រើន ។
ប៉េងប៉ោះ
ប៉េងប៉ោះ​សម្បូរ​ទៅដោយសា​រធាតុ​លីកូពីន​ (Lycopene) ដែល​ល្អ​សម្រាប់​បេះដូង។វា​អាច​កាត់​បន្ថយអត្រា​សម្ពាធ​ឈាមខ្ពស់ និង​គ្រោះថ្នាក់​លើ​​បេះ​ដូងរបស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាន ។ ប៉េង​ប៉ោះ​មាន​ផ្ទុក​វីតាមីន C វីតាមីន A និង​ប៉ូតាស្យូម។ ប៉េង​ប៉ោះថែម​ទាំង​ផ្ទុក​សារធាតុ​កាបូន និង​កាឡូរី​ទាប ដែល​ធ្វើ​ឱ្យវា​ជា​អាហារដ៏​ល្អបំផុតមួយ​​សម្រាប់អ្នក​ជំងឺ​ទឹកនោម​ផ្អែម។
គ្រាប់ល្ពៅ
ទទួលទានគ្រាប់​ល្ពៅ​ចំនួន​មួយ​ក្ដាប់​ដៃអាច​រារាំងមនុស្ស​ពីការ​ចង់​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​និង​ស្ករបាន ។ គ្រាប់​ល្ពៅ​សម្បូរ​ទៅ​ដោយសារ​ធាតុដែក និង​ប្រេង​រុក្ខជាតិ
ហើយវា​អាចជួយ​កាត់​បន្ថយចំណង់​អាហារថែម​ទៀត​ផង ។ គ្រាប់​ល្ពៅ​ត្រូវ​បាន​ស្គាល់​ជា​អាហារ​សម្រន់​មួយ​ប្រភេទដែល​ជា​អាហារ​សំខាន់​មួយ​ជួយ​ត្រួត​ពិនិត្យ​របប​អាហារ​បាន ។
គ្រាប់ធញ្ញជាតិ​ចម្រុះ (Mixed nuts)
គ្រាប់ធញ្ញជាតិសម្បូរ​ទៅ​ដោយអាស៊ីតខ្លាញ់ omega-3 និង​មាន​កម្រិតសន្ទស្សន៍គ្លីសេមិក (glycemic index scores) ទាប ។ កម្រិត​ជាតិ​ប្រេង និង​ សារធាតុ​បម្រុង​រាងកាយរបស់​គ្រាប់​ធញ្ញជាតិជួយ​កាត់​បន្ថយ​ការ​រលាក​ដោយ​ជំងឺ​ទឹកនោម​ផ្អែម កាត់​បន្ថយកម្រិត​ជាតិស្ករ​ក្នុង​ឈាម និង កាត់​បន្ថយ​កម្រិតកូឡេស​ស្តេ​រ៉ុល LDL (កូឡេស​ស្តេ​រ៉ុលអាក្រក់) ។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​ប្រមាណ​មួយ​ក្ដាប់​ដៃ ឬ៣០ ក្រាម ក្នុង​មួយថ្ងៃមាន​សារប្រយោជន៍​ណាស់ដល់​សុខភាព​ទាំង​មូល ។ គ្រាប់​ធញ្ញជាតិ​ជា​អាហារ​ជំនួស​ដ៏ល្អសម្រាប់​អាហារ​ដែល​មាន​ផ្ទុកសារធាតុ​កាបូន។
ម្រះ (Bitter gourd)
ម្រះ​ផ្ទុក​សារ​ធាតុ​សកម្មមួយ​ចំនួន ​ដែលអាចប្រឆាំងនឹង​ជំងឺទឹក​នោម​ផ្អែម ដូចជាសារធាតុ Charantin ដែល​មាននៅ​ក្នុង​ម្រះ អាច​កាត់​បន្ថយ​គ្លុយ​កូស​ក្នុង​ឈាម​ និង សមាស​ភាព​ដូចជា​អាំង​ស៊ុយ​លីនដែល​មាន​ឈ្មោះ​ថា polypeptide-p ។ ទទួល​ទានទឹក​ម្រះ​ស្រស់​មុន​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹកមាន​គុណ​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​សុខភាព ។ ជាពិសេស អាច​ទទួល​ទាន​ទឹក​ម្រះ​ជាមួយ​កន្ទួត​ដើម្បី​ទទួល​បាន​វីតាមីន C សម្រាប់​ជួយបង្កើន​ប្រព័ន្ធ​ភាព​ស៊ាំឱ្យកាន់​តែ​ខ្លាំង។
ព្រីង
ព្រីងជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​ ។
ទទួល​ទាន​ព្រីងអាច​ជួយ​បង្កើន​សកម្ម​ភាព និង​ចលនា​របស់​អាំង​ស៊ុយលីន ។ ក្នុង​វេជ្ជសាស្ត្រ​ឥណ្ឌាបូរាណព្រីង​ត្រូវ​បាន​ប្រើ​ប្រាស់ដើម្បី​ព្យាបាល​វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារហើយ​ម្សៅ​គ្រាប់​ព្រីង​ក៏ត្រូវ​បាន​ប្រើប្រាស់ជា​ឱសថ​ប្រចាំ​ផ្ទះដើម្បី​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ក្នុង​ឈាម។ ព្រីង​ផ្ទុក​ស​ន្ទ​ស្សន៍​គ្លី​សេមិច (Glycemic index) និង​ជួយ​បម្លែងអាមីដុង (Starch) ទៅជា​ថាម​ពលដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។
ត្របែក
ត្របែក​មាន​កម្រិត​សន្ទស្សន៍​គ្លីសេមិកទាប និង​សម្បូរ​ដោយ dietary fiber អាច​ជួយ​ព្យាបាល​ការ​ទល់​លាមក ដែលអ្នក​ជំងឺ​ទឹក​នោម​ផ្អែមភាគ​ច្រើន​បាន​ត្អូញត្អែរ ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញថា ត្របែក​អាច​ជួយកាត់​បន្ថយ​ការ​ស្រូប​ជាតិស្ករ​ចូល​ទៅ​ក្នុង​រាងកាយ ។ ត្របែកជា​អាហារ​សម្រន់​មួយប្រភេទយ៉ាង​ល្អ​បំផុត​ ។
អត្តប្រយោជន៍សំរាប់សុខភាពដ៏អស្ចារ្យ របស់ផ្លៃត្របែក
រមៀត
រមៀត​ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​សុខភាព​ដ៏ល្អ​មួយ​របស់​វេជ្ជសាស្ត្រ​ឥណ្ឌា​សម័យ​បូរាណសម្រាប់​ជំងឺ​ទឹកនោម​ផ្អែម ។ វាត្រូវបាន​ប្រើ​ជា​ឱសថ​បូរាណ​សម្រាប់​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ វាកំណត់​មុខងារ​របស់​លំពែងនិង​តុល្យភាពកម្រិត​អាំង​ស៊ុយលីននៅ​ក្នុង​រាងកាយ។ ក្នុង​សៀវភៅ​ឱសថ​បូរាណ​ប្រចាំ​ផ្ទះនៃ​វេជ្ជ​សាស្ត្របូរាណឥណ្ឌា វេជ្ជបណ្ឌិត Vasant Lad បាន​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម គួរ​អនុវត្តរបប​អាហារ​ដែល​មាន​តុល្យភាពជាពិសេស​ចៀស​វាង​ផលិត​ផល​ដែល​លើស​ជាតិ​ស្ករ កាបូអ៊ីដ្រាត និងទឹកដោះគោ។ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​គួរ​ទទួល​ទាន​បន្លែស្រស់ និង​ឱសថ​បូរាណដែល​មាន​រសល្វីង។
Souce: Sokpheap
18/07/2017
អាហារ​​ល្អ​ ៗ សម្រាប់​អ្នកជំងឺទឹក​នោម​ផ្អែម អាហារ​​ល្អ​ ៗ សម្រាប់​អ្នកជំងឺទឹក​នោម​ផ្អែម Reviewed by KH-Tour & Agriculture on July 18, 2017 Rating: 5

No comments:

Sponsor

Powered by Blogger.