មិននឹកស្មានថា សំបកក្រូចជា ឪសថព្យាបាលមុនទាល់តែសោះ!!!!
មុន (Acne ) គឺជាជំងឺសើស្បែកដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូបទាំងអស់ យ៉ាងហោចណាស់ក៏ម្តងដែរ ក្នុងមួយជីវិត។ ជាទូទៅ វ័យជំទង់គឺជា វ័យដែលមុនវាយលុកខ្លាំងជាងគេ ប៉ុន្តែមានអ្នកខ្លះស្ថិតនៅចន្លោះអាយុពី ២០ ទៅ ៣០ ឆ្នាំក៏មានកើតមុនដែរ។
ក្រូចជាអំបូរុក្ខជាតិ ដែលមានឈ្មោះថា រ៉េតធីសេអ៊ី Rutaceae ។ វាគឺជាដើមឈឺដែលមានមែកពណ៍ប្រ ផេះ ដែលបែកមែកសាខា ។ ក្រូចជារុក្ខាជាតិ ដែលដុះលូតលាស់ល្អនៅតំបន់ត្រូពិក ។
ក្រូចជាត្រូវបានអ្នកមនុស្សជាតិទទួលស្គាល់ថា ជារុក្ខជាតិ ប្រភពនៃវីតាមីនស៊ី Vitamin C ដែលជា ប្រវីតាមីន ដ៏សំខាន់ សម្រាប់ទ្រទ្រង់សរីរាង្គមនុស្សជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ក្រូចត្រូវបាន គេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាមុនដែលកើតមានផងដែ។
ការណែនាំ
សូមយកផ្នែកខាងក្នុងនៃសំបកក្រូចស្រស់នៅលើផ្ទៃមុខ ឬកន្លែងដែលមានកើតមុន ។ នេះគឺជាវិធី ព្យាបាលដ៏ប្រសើរបំផុតសម្រាប់មុន ។ ចូលរក្សារទុកសំបកក្រូចលើមុនរហូតទាល់តែអ្នមមានអារម្មណ៍ថា រមាស់ឆៀបៗ ទើបលាងជម្រះវាចេញ ។ ចូរធ្វើដូចនេះដដែលៗប្រមានជា ៣ទៅ៤ដង ក្នុងមួយថ្ងៃ ។
ក្រូចត្រូវបានគេប្រើប្រាស់ធ្វើជាថ្នាំធម្មជាតិសម្រាប់ជម្ងឺដ៏ទៃទៀតដូចជា៖
១. ជួយជំរុញការំលាយអាហារ
២. ជួយសម្រួលបញ្ហាតម្រង់នោម
៣. សំអាតឈាម
៤. បន្ថយ ឬសម្រួលដល់ការរលាកនៃភ្នាស់ ទឹកសំបោរ ឬស្លេស
៥. ជួយបង្កើតនចំណងអាហារ
៦. បណ្តេញជាតិហ្គាសនៅក្នុងពោះវៀន ។ល។
ប្រភព៖ វិធីព្យាបាលតាមធម្មជាតិបែបសាមញ្ញ
១៧.០៧.២០១៧
មិននឹកស្មានថា សំបកក្រូចជា ឪសថព្យាបាលមុនទាល់តែសោះ!!!!
Reviewed by KH-Tour & Agriculture
on
July 17, 2017
Rating:
No comments: